khmer eng
  • ឯកឧត្តម ឡាយ សំកុល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតលោក លឹម សុភា អភិបាលខណ្ឌជ្រោយចង្វារ
     
    ចែករំលែក ៖

    នារសៀលថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា សេង យុអៀន ម្តាយបង្កើត លោក លឹម សុភា អភិបាល នៃគណៈអភិបាលខណ្ឌជ្រោយចង្វារ ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១០:២៨នាទីព្រឹក ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។

    ក្នុងវេលាប្រកបដោយទុក្ខសោកដ៏ក្រៀមក្រំពន់ពេកនេះ ឯកឧត្តមអគ្គលេខាធិការ បានចូលរួមរំលែកទុក្ខ និងសម្តែងនូវក្តីស្រណោះ អាឡោះអាល័យ ជាមួយលោកអភិបាល ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក ជីជូន ដែលជាទីគោរពស្រឡាញ់ពោរពេញទៅដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃ និងការទទួលខុសត្រូវខ្ពស់បំផុតក្នុងការបីបាច់ ថែរក្សា និងអប់រំកូនចៅឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម។ អំពើជាកុសល កត្តិយស សេចក្តីថ្លៃថ្នូរ របស់ឧបាសិកា សេង យុអៀន នឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្តកូនៗ ចៅៗ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជារៀងរហូតតរៀងទៅ និងសូមដូងវិញ្ញាណក្ខន្ធ  ឧបាសិកា សេង យុអៀន បានទៅកាន់សុគិភពកុំបីឃ្លៀងឃ្លាតឡើយ។

    សពឧបាសិកា សេង យុអៀន  ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាម ប្រពៃណីជាតិ នៅគេហដ្ឋាន ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ